Home / ព័ត៌មានទូទៅ / នាវាទេសចរណ៍ខ្នាតធំ មួយគ្រឿង ឈ្មោះ SEA BOURN SOJOURN បានចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ

នាវាទេសចរណ៍ខ្នាតធំ មួយគ្រឿង ឈ្មោះ SEA BOURN SOJOURN បានចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖   នៅវេលាម៉ោង ៦:០០ នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ មាននាវាទេសចរណ៍
ខ្នាតធំមួយគ្រឿង ឈ្មោះ SEA BOURN SOJOURN ដែលនាវាមានសញ្ជាត្តិ BAHAMAS បានចូលចត នៅកំពង់ផែក្រុង
ព្រះសីហនុ ដោយបាន នាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួន ៤៤៩នាក់ / ស្រី ២១៦នាក់ មាន ២៥សញ្ជាតិ   ក្នុងនោះ  ភ្ញៀវទេសចរជាតិ អាមេរិច ចំនួន២១០ នាក់ និងភ្ញៀវទេសចរជាតិ អង់គ្លេស ចំនួន ៧៨ នាក់។

នៅលើនាវាមាននាវិក និងអ្នកបំរើការផ្សេងៗមាន ៖
-នាវឹកចំនួន ៣៥០ នាក់ ស្រី ៩៧ នាក់ មាន ៤៧ សញ្ជាតិ
-នាវាមានបណ្តោយប្រវែង ១៩៨ ម៉ែត្រ ទទឹងប្រវែង ២៦ ម៉ែត្រ ជំរៅទឹក ៦.៤ ម៉ែត្រ។
-នាវាចេញដំណើរមកពីប្រទេស ថៃ និងបន្តដំណើរទៅ
ប្រទេស វៀតណាម វេលាម៉ោង ៨ យប់ក្នុងថ្ងៃដដែល ៕ TR
រូបភាព និងអត្ថបទ មន្ទីរព័ត៌មានខេត្ត

ship_port

ship_port1

ship_port2

ship_port3