Home / ព័ត៌មានទូទៅ / លោក សាមុត សុធារិទ្ធ អញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ចុះប្រគល់ផ្ទះល្វែងពាណិជ្ជកម្មចំនួន៤២ល្វែង​ កម្ពស់១ជាន់កន្លះ​ នៅភូមិអុង​ ឃុំរាម​ ស្រុកព្រៃនប់​

លោក សាមុត សុធារិទ្ធ អញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ចុះប្រគល់ផ្ទះល្វែងពាណិជ្ជកម្មចំនួន៤២ល្វែង​ កម្ពស់១ជាន់កន្លះ​ នៅភូមិអុង​ ឃុំរាម​ ស្រុកព្រៃនប់​

ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញអមដំណើរឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ចុះប្រគល់ផ្ទះល្វែងពាណិជ្ជកម្មចំនួន៤២ល្វែង​ កម្ពស់១ជាន់កន្លះ​ នៅភូមិអុង​ ឃុំរាម​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ជូនគ្រួសារទ័ពដែលទទួលបានការដោះស្រាយផលប៉ះពាល់ពីការអនុវត្តគម្រោងរៀបកែចំលម្អឆ្នេរសមុទ្ររាម។