ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ សាលាខេត្តព្រះសីហនុបានរៀបចំ នូវពីធីប្រកាសផ្ទេរភារកិច្ច និងចូល
កាន់មុខ តំណែងប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនិតិសម្បទាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម
វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនិតិសម្បទា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម
ជាម ហ៊ីម ប្រធានក្រុមកប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំង
លោកអភិបាលរងខេត្ត រួមទាំងមន្រ្តីនានាជាច្រើនស្ថាប័នផងដែរ។
នាឱកាសនោះផងដែរឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងនូវរបាយការណ៍សង្ខេប
ពាក់ព័ន្ធទៅនិងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងមាននូវមតិផ្តាំផ្ញើ និងសាទរ ចំពោះការចូលការតំណែងថ្មីនាឱកាសនេះ។
គួររំលឹកផងដែរថានៅក្នុងពីធី ប្រកាសផ្ទេរភារកិច្ច និងចូលកាន់ មុខតំណែងប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និង
យុវនិតិសម្បទាខេត្តព្រះសីហនុ នាពេលនេះមានដូចជា៖
ទី១៖ ផ្ទេរតួនាទីភារកិច្ចលោក សេង សុវណ្ណ ពីប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនិតិសម្បទាខេត្តព្រះសីហនុ
ឲ្យមកបម្រើការនៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក។
ទី២៖ តែងតាំងលោក សម សភា អតីតអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃ ក្នុងជាប្រធានមន្ទីរសង្គមកិច្ច អតិតយុទ្ធជន
និងយុវនិតិ សម្បទាខេត្តព្រះសីហនុ ជំនួសលោក សេង សុវណ្ណ ។ (រូបភាព និងអត្ថបទ៖ សម្បត្តិ)