Home / ព័ត៌មានទូទៅ / លោក ឯម ភាពអភិបាលរងខេត្ត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

លោក ឯម ភាពអភិបាលរងខេត្ត បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ឯម ភាពអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ និងជូនពរដល់គណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។

លោក ឯម ភាព អភិបាលរងខេត្ត ជំនួសមុខឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញមកខេត្តគៀនយ៉ាង និងជូនពរ ថ្នាក់ដឹកនាំខេត្តគៀនយ៉ាង ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តគៀនយ៉ាង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។ នេះជាឱកាស និងពេលវេលាដ៏មានអត្ថន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីភាពរបស់យើងទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នាដែលជាកាយវិការដ៏ប្រពៃ និងជាទំនៀមទំលាប់ដ៏ល្អផូរផង់ដែលប្រទេសយើងទាំងពីរ មានការទំនាក់ទំនង និងជួយគ្នាទៅវិញទៅមកតាំងពីយូរយារណាស់មកហើយ។ ជាមួយនេះលោក អភិបាលរងខេត្តសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនដល់ថ្នាក់ដឹកនាំបក្សនិងរដ្ឋនៃខេត្តគៀនយ៉ាង។
លោក យ៉ាង ថាញ ខ្វា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើររបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលបានអញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃខេត្តគៀនយ៉ាង។ ជាមួយគ្នានេះលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានជម្រាប់ជូនអំពីសមិទ្ធផលនៃការអភិវឌ្ឍខេត្តគៀនយ៉ាង។
ក្នុងឱកាសនោះលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ខេត្តគៀនយ៉ាងសូមប្រសិទ្ធពរជូនចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ទទួលបាននូវជ័យជំនះ សុខភាពល្អបរិបូរណ៍ និងលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តកាន់តែច្រើន។ គណៈប្រតិភូខេត្តព្រះសីហនុ បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយខាងថ្នាក់ដឹកនាំខេត្តគៀនយ៉ាង ក៏មានជាវត្ថុអនុស្សាវរីយ៍ ក៏ដូចជាកាដូរជូនដល់គណៈប្រតិភូខេត្តព្រះសីហនុវិញផងដែរ៕
3