ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារ និងជាប្រធានប្រតិភូ ក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ឯកឧត្តម ហេង ស៉ឺ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួង នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) នៅសាលាមត្តេយ្យសិក្សាធនធានក្រុងព្រះសីហនុ។