រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលពីមន្ទីរអង្គភាពពាក់ព័ន្ធ ដោយមាន លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តជាសហប្រធាន។ កិច្ចប្រជុំបានប្រព្រឹិត្តទៅតាមរបៀបវារៈ ដូចខាងក្រោម៖
– ទី១ ពិភាក្សាលើរបាយការណ៍ស្តីពីការអនុវត្តភារកិច្ចដែលអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ– ទី២ ពិភាក្សា និងរៀបចំឯកសារជំនួយស្មារតី ដើម្បីជាធាតុចូលក្នុងការរៀបរៀង និងចងក្រងសៀវភៅមគ្គុទ្ទេសក៍ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគក្នុងខេត្តព្រះសីហនុ។