សាលាខេត្តព្រះសីហនុ៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ ធ្វើពិធីប្រកាសតែងតាំងអភិបាលរងខេត្តព្រះសីហនុ
ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក ជាវ វិជ្ជាក់ ចូលកាន់មុខ
តំណែងជាអភិបាល រងខេត្តព្រះសីហនុ ជំនួស លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុត្រូវចូលនិវត្តន៍។
ក្នុងពិធីប្រកាសការតែងតាំងអភិបាលរងខេត្តព្រះសីហនុថ្មីនេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុមានប្រសាសន៍ដោយ មោទនភាពថា គឺជាការបំពេញកំលាំងមន្ត្រីដឹកនាំក្នុងជួរគណៈអភិបាលខេត្តព្រះសីហនុ
ដើម្បីជួយការ ងារតាមផ្នែកនីមួយៗ ដែលបច្ចុប្បន្ននេះកំណើនការងារកាន់តែមាន ច្រើនឡើងៗ សម្រាប់ជំរុញដល់ដំណើរ
ការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការចូលរួមបំពេញភារកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលអញ្ចើញជាអធិបតី ក្នុងពិធីនេះមានប្រសាសន៍ សំណេះសំណាល
ដោយលើកឡើងអំពីកំណែទម្រង់នៃគោលនយោបាយនិងការខិតខំ របស់រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជាក្រោមការ
ដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាដំណើរការប្រកបដោយភាពជាក់ស្ដែងត្រឹមត្រូវ តាមស្ថានភាព
វិវត្តន៍របស់រាជធានីខេត្ត។
បញ្ជាក់ថា ចំពោះការតែងតាំងអភិបាលរងខេត្តនេះ សម្រាប់ខេត្តព្រះសីហនុគណៈអភិបាលខេត្ត មានអភិបាលខេត្តមួយរូប
អមដោយអភិបាលរងខេត្តចំនួន៦រូប ដើម្បីបំពេញភារកិច្ចទៅតាមតួនាទីនិងមុខងារ របស់រដ្ឋបាលខេត្តព្រះសីហនុ៕ TR
រូបភាព និងអត្ថបទ មន្ទីរព័ត៌មានខេត្ត