Home / ព័ត៌មានទូទៅ / កម្លាំងអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ បានចុះធ្វើការផ្សព្វផ្សាយអប់រំអំពី “អនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន​​​លើកទី១”

កម្លាំងអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ បានចុះធ្វើការផ្សព្វផ្សាយអប់រំអំពី “អនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន​​​លើកទី១”

ស្រុកព្រនប់៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ០៨ និង៣០នាទី ដល់ ម៉ោង ០៩ និង៣០នាទី នៅសាលា
បឋមសិក្សាជើងគោ ស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងអធិការដ្ឋាន នគរបាលស្រុក
ព្រៃនប់បានចុះធ្វើការផ្សព្វផ្សាយអប់រំអំពី “អនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១“ ។

សមាសភាពចូលរួមៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់មានចំនួន៣នាក់៖
-លោកវរសេនីយ៏ត្រី ខេម សុផល អធិការង
-លោកអនុសេនីយ៏ត្រី ឆន ពិសិដ្ឋ ប្រធានផ្នែកប្រឆាំងគ្រឿងញៀន
-លោកអនុសេនីយ៏ទោ សួន រ៉ាឌី អនុផ្នែកប្រឆាំងគ្រឿងញៀន

កម្លាំងប៉ុស្ដិ៏នគរបាលរដ្ឋបាលឃុំជើងគោមានចំនួន៥នាក់៖
-លោកអនុសេនីយ៏ត្រី នួន សាវ៉ាត នាយប៉ុស្ដិ៏នគរបាល
-លោកអនុសេនីយ៏ទោ ឃី រចនា នាយរងប៉ុស្ដិ៏នគរបាល
-លោកអនុសេនីយ៏ទោ ឡាយ ចាន់ណារ៉ា មន្ត្រីប៉ុស្ដិ៏
-លោកព្រិន្ទបាលឯក ចាន់ ប៊ុនថេប មន្ត្រីប៉ុស្ដិ៏
-លោកព្រិន្ទបាលទោ ហុក ព្រឹម មន្ត្រីប៉ុស្ដិ៏
-ក្រុមប្រឹក្សាឃុំ ម្នាក់ អាជ្ញាធរភូមិមានចំនួន៣នាក់ ស្រី២នាក់ លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាចំនួន 0៥នាក់ ប្រុស សិស្សានុសិស្សសាលាបឋមសិក្សាសរុបចំនួន ២៥១ នាក់ ស្រី១១៤ នាក់ ឪពុកម្ដាយ និងអាណព្យាបាលសិស្សមានចំនួនសរុប
២៥ នាក់ ស្រី ២០ នាក់ ។

promote-drug

promote-drug1

promote-drug2

promote-drug3

promote-drug4