Home / ព័ត៌មានទូទៅ / ឯកឧត្តម ឆាយ ឆត្រាវុធ ឯកឧត្តម ហេង ស៉ឺ និងលោក សាមុត សុធារិទ្ធ បានអញ្ជើញចុះវាយតម្លៃនៅទីតាំងជាក់ស្តែង របស់បេក្ខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ

ឯកឧត្តម ឆាយ ឆត្រាវុធ ឯកឧត្តម ហេង ស៉ឺ និងលោក សាមុត សុធារិទ្ធ បានអញ្ជើញចុះវាយតម្លៃនៅទីតាំងជាក់ស្តែង របស់បេក្ខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ

ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារ និងជាប្រធានប្រតិភូ ក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ឯកឧត្តម ហេង ស៉ឺ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចុះវាយតម្លៃនៅទីតាំងជាក់ស្តែង របស់បេក្ខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។