Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម លូ គឹមឈន់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១លានTEUs

ឯកឧត្តម ម៉ាង ស៊ីណេត និងឯកឧត្តម លូ គឹមឈន់ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១លានTEUs

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១លានTEUs ដោយមានការចូលរួមពីលោក ប៊ី យ៉ូស៊ីហ៊ីរ៉ូ (Mr. ABE Yoshihiro)លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី មីយូរ៉ា យ៉ូស៊ីកុ (Ms.MIURA Yoshiko) អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។