នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ប៉ាយ ឈីងពាវ (Bai Qingbiao) នាយកគ្រប់គ្រងទូទៅ ស្តីពី «ការត្រួតពិនិត្យសំណង់ និងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា»។