Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូន និងគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងអតីតសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្ការស្មីសាមគ្គី

រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូន និងគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងអតីតសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្ការស្មីសាមគ្គី

រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូន និងគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយស សិស្សានុសិស្ស និងអតីតសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យជួសជុលអគារសិក្សាចំនួនមួយខ្នងមាន១៨បន្ទប់ នៅក្នុងវិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកាឆ្នាំ ២០២៤ វេលាម៉ោង ៣រសៀលនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនមិត្តភាព។
សូមបញ្ជាក់ជូនថា កម្មវិធីបុណ្យនេះត្រូវបានរៀបចំក្រោមគំនិតផ្ដួចផ្ដើមពីសំណាក់លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្រ្ត ភរិយាឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយគណៈគ្រប់គ្រងសាលា ព្រមទាំងភរិយាថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការខេត្តព្រះសីហនុ។