ខេត្តព្រះសីហនុ៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ Volendam របស់ប្រទេស Netherland
បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ វេលាម៉ោង ៦:៥០នាទីព្រឹក។
នាវានេះមានផ្ទុកនាវិកចំនួន ៦០៨ នាក់ មាន ៣៣ សញ្ជាតិ ភ្ញៀវទេសចរណ៍ចំនួន ១.២១៩ នាក់ ស្រី ៦៣១ នាក់ មាន ៤១
សញ្ជាតិ ចំនួនភ្ញៀវច្រើនជាងគេគឺមកពីសហរដ្ឋអាមេរិកមានចំនួន ៣៥៣ នាក់ ប្រទេសអូស្ត្រាលី ២៤៨ នាក់ និងកាណាដា
ចំនួន ១២៥ នាក់។
នាវ Volendam បានធ្វើដំណើរពីប្រទេសថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបន្តដំណើរទៅកាន់ប្រទេសវៀតណាម
នៅវេលាម៉ោង ២០:៣០នាទី យប់នេះ៕ TR