ទិដ្ឋភាពក្រោយប្រកួតថ្ងៃទី១
ជួសមុខឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអញ្ជើញសំណេះសំណាលក្នុងបរិយាកាសប្រកបដោយភាពស្និទស្នាល និងសាមគ្គីភាព ជាមួយចំណុះទូក ង «ធិបតីសែនជ័យបារមីជំទាវម៉ៅ» និង «អម្ពវ័នធីតារចនាមានជ័យ»។
ចំណុះទូក ង ទាំង២ បានប្តេជ្ញាខិតខំបន្ថែមទៀត ដើម្បីដណ្ដើមយកជ័យជំនះនៅក្នុងការប្រកួតនាថ្ងៃទី២ និងទី៣បន្តទៀត។