Home / ព័ត៌មានទូទៅ / ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំវេទិកា «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ទី២ នៅទីក្រុងហុងកុង ប្រទេសចិន

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំវេទិកា «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ទី២ នៅទីក្រុងហុងកុង ប្រទេសចិន

[English Below]
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានរៀបចំវេទិកា «ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ទី២ នៅទីក្រុងហុងកុង ប្រទេសចិន
[ហុងកុង] ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានអញ្ជើញជាវាគ្មិនក្នុង «វេទិកាទាក់ទាញវិនិយោគមកខេត្តព្រះសីហនុ» ដែលបានរៀបចំឡើងនៅទីក្រុងហុងកុង។
ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន និងជាអភិបាលរងទទួលបន្ទុកកិច្ចការវិនិយោគក្នុងខេត្ត លោកអភិបាលរង បានលើកឡើងថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីស្វាគមន៍ និងផ្តល់ការថែទាំវិនិយោគដោយមិនគិតទំហំ ឬសញ្ជាតិ។

គួរបញ្ជាក់ថា វេទិកានេះ ជាវេទិកាជំរុញការវិនិយោគទី២ ដែលបានរៀបចំឡើងបន្ទាប់ពីវេទិកាទី១ បានរៀបចំយ៉ាងជោគជ័យនៅទីក្រុង ស្យាមិន កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ។
************
Preah Sihanouk Province Investment promotion working group held the 2nd “Invest in Preah Sihanouk Roadshow” in Hong Kong, China
——————
[Hong Kong] On November 01, 2024, Mr. Long Dimanche, deputy governor of Preah Sihanouk province, partook as a speaker in the “Invest in Preah Sihanouk Roadshow” in Hong Kong.
As the local authority and deputy governor in charge of investment, he stressed that the provincial administration stands ready to welcome, facilitate and provide aftercare services regardless of size or nationality.
It should be noted that this forum is the second roadshow following the success of the first event in Xiamen on October 30.