Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំសាមញ្ញ លើកទី៣២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

កិច្ចប្រជុំសាមញ្ញ លើកទី៣២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំសាមញ្ញ លើកទី៣២
អាណត្តិ ទី២ របស់ខ្លួននៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សាខេត្ត
ព្រះសីហនុ ឯកឧត្តម យន្ត មីនអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក
ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្តព្រះសីហនុ លោកអភិបាលក្រុង លោក ស្រី សមាជិកដែល
អញ្ជើញមកពីមន្ទីរអង្គភាពនានាផងដែរ។

ក្រៅពីឯកឧត្តមបានមាននូវប្រសាសន៍នែនាំនានានៅក្នុងអង្គប្រជុំក៏បានលើកឡើងនូវចំនុចសំខាន់ៗមកពិភាក្សា រួមមាន៖
-ពិនិត្យទៅលើកូរ៉ុម
-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី២
-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២០ ខែវិច្ឆិកា
ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦)
-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត
-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីវេទិកាផ្សព្វផ្សាយ និងគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២
ឆ្នាំ២០១៦
-ស្តាប់របាយការរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
រួមទាំងពិភាក្សាអំពីបញ្ហាផ្សេងៗទៀត។
(រូបភាព និងអត្ថបទដោយ៖ គឹម សម្បត្តិ)

1

2

3

4 5

6

7

8

9