ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុ គណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) តាមរបៀបវារៈដូចខាងក្រោម៖
១.ស្តាប់បទបង្ហាញស្តីពីបែបបទ និងនីតិវិធី នៃការចុះបញ្ជីគម្រោង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅអនុ គណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ២.ការពិនិត្យពិភាក្សា និងអនុម័តលើគម្រោងស្នើសុំបង្កើតរោងចក្រផលិត ឧបករណ៍សណ្តោងរឺម៉ក ឧបករណ៍សណ្តោងយានយន្ត និងសម្ភារៈបរិក្ខារ សម្រាប់ដំឡើងខ្ចុសចល័ត។