នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បុណ្យកឋិនទាន បានរៀបចំក្រុងពាលី នមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា តាមទំនៀមទំលាប់ប្រពៃណី នៅវេទិកា ៧មករា(វិមានឯករាជ្យ) ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។