នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញពិធីសម្ពោធក្រុមហ៊ុន ស៊ី អេស អូតូ (C.S Auto) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។