នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់បទបង្ហាញរបស់ក្រុមហ៊ុនATR សាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងគម្រោងវិនិយោគទីលានចាក់សំរាម ដែលមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង អភិបាលស្រុក និងប្រធានមន្ទីរជំនាញពាក់ព័ន្ធ។