Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងពិសារអាហារសាមគ្គីជាមួយកុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអង្គការម្លប់តាប៉ាង

ឯកឧត្តម ម៉ាង ស៊ីណេត និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងពិសារអាហារសាមគ្គីជាមួយកុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអង្គការម្លប់តាប៉ាង

ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតផ្តល់ជូនអង្គការម្លប់តាប៉ាង និងពិសារអាហារសាមគ្គីជាមួយកុមារ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអង្គការម្លប់តាប៉ាង។
លោកស្រី រ័ត្ន ច័ន្ទផល្គុណ នាយិការអង្កការម្លប់តាប៉ាង បានធ្វើរបាយការស្តីពីសកម្មភាពការងាររបស់់អង្គការធ្វើការងារជាមួយអ្នកទទួលផលដែលជាកុមារនិងយុវជនជាង ៦ ០០០នាក់ និងគ្រួសារជាង ៣ ០០០គ្រួសារ ដោយផ្តល់នូវសេវាកម្មមានដូចជា កម្មវិធីសហគមន៍ កម្មវិទីបញ្ជូនកុមារចូលសាលារៀន កម្មវិធីសុខភាព ថែទាំកុមារមានបញ្ហាសុខភាព កម្មវិធីការពារសិទ្ធកុមារ កម្មវិធីចលនាសុវត្ថិភាពកុមា កម្មវិធីកាត់បន្ថយគ្រោះថ្នាក់គ្រឿងញៀន សុរា និងសេវាកម្មផ្ទះរំចង់ កម្មវិធីអប់រំ សិល្បះ កីឡា កម្មវិធីអនាគត ផ្នែកការងារនិងមុខរបរ កម្មវិធីអប់រំសហគមន៍ កម្មវិធីកុមារពិសេស កម្មវិធីថែទាឋំជំនួស និងមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ហើយកាលសំណេះសំណាលថ្ងៃនេះមានកុមារ និងយុវជន និងមនុស្សធំចំនួន ៥៧១នាក់ និងបុគ្គលិកចំនួន ២៣០នាក់ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរ និងថ្លែងអំណរ គុណចំពោះគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូអង្គការម្លប់តាប៉ាង បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ និងមានទឹកចិត្តពោពេញទៅដោយមេត្តា ករុណាប្រកបដោយសេចក្តីស្រលាញ់ ដើម្បីជួយដល់កុមារ កំពុងជួបការលំបាកគ្រប់រូបភាព តាមរយៈការផ្តល់កន្លែងស្នាក់នៅ ការផ្តល់អាហារ និងការសិក្សាអប់រំ ជាដើម។ សកម្មភាពដ៏ប្រសើរថ្លៃថ្លានេះ គឺជាគំរូដ៏វិសេសវិសាលក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្ស ជាពិសេសសិទ្ធិកុមារ ព្រមទាំងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋា ភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ ជាពិសេសសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រដល់អង្គការម្លប់តាប៉ាង តាមរយៈការបរិច្ចាគថវិកា គ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ សំភារៈសិក្សា សំភារៈប្រើប្រាស់ជាដើម ដើម្បីជួយដល់កុមារ រួមចំណែកកសាងសង្គមកម្ពុជា ឆ្ពោះទៅរកភាពរុងរឿង ស្របតាមសេដ្ឋកិច្ចឌីជីថល។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពិសេសការអនុវត្តនូវកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់ជាក់ស្ដែង ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់សម្រេចបានលទ្ធផលផ្លែផ្កាជាអតិបរមា។ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសកុមារដែលជាធនធានមនុស្សមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ រាជរដ្ឋាភិបាលបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើនដូចជា អនុសញ្ញាស្តីពីសិទ្ធិកុមារ ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ និងពិធីសារស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ អនុសញ្ញាស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច អនុសញ្ញាស្តីពីកម្រិតអាយុអប្បបរមាសម្រាប់ធ្វើការ អនុសញ្ញាស្តីពីការហាមប្រាម និងសកម្ម ភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងអនុសញ្ញាស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងការស្មុំកូនអន្តរប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតច្បាប់គោលនយោបាយ និងផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាតិជាច្រើន ស្តីពីយុត្តិធម៌ អនីតិជន ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទជាដើម។
អំណោយរបស់ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត មានអង្ករ ២តោន មី ១០កេសធំ ត្រីខ ១០កេសធំ និងឧបត្ថម្ភថវិកាជូនបុគ្គលិក លោកគ្រូ អ្នកគ្រូចំនួន ២៣០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ ០០០រៀល៕