Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅសំណេះសំណាលជាមួយក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅសំណេះសំណាលជាមួយក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤

យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទៅសំណេះសំណាលជាមួយក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤ នៅផ្ទះសំណាក់កាកបាទក្រហម និងផ្ទះសំណាក់គ្រូបង្រៀនស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំនេះក៏មិនខុសប្លែកអ្វីពីបណ្តាឆ្នាំមុនៗដែរ ដែលរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលមានផ្ទះនៅឆ្ងាយ ព្រមទាំងផ្តល់ អាហារជូនដល់បេក្ខជនមកស្រុកឆ្ងាយមានដូចជា ស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា និងតំបន់មួយចំនួនក្នុងស្រុកព្រៃនប់ ដើម្បីបង្កលក្ខណងាយស្រួលជូនដល់បេក្ខជនសម្រាប់ការស្នាក់នៅជិតមណ្ឌលប្រឡង។
ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំបន្តថា នេះជាថ្ងៃប្រឡងទី១ ហើយថ្ងៃទីពីក្មួយៗត្រូវតែសម្រួលអារម្មណ៍ឱ្យបានល្អ បញ្ចេញសមត្ថភាពដែលយើងបានសិក្សារយៈពេល១២ឆ្នាំនេះ ដើម្បីប្រឡងជាប់ ហើយទទួលបាននិទ្ទេសល្អ ពិសេសចំពោះបេក្ខជនណាដែលបាននិទ្ទេស A រដ្ឋបាលខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូចំនួន ០១គ្រឿងផងដែរ។