ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋ បានសម្តែងការអបអរសាទរនិងភាពរីករាយចំពោះការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយចេញដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ និងបន្តដំណើរទៅតាមបណ្តាខេត្តផ្សេងៗទៀតដែលជាស្រុកកំណើតរបស់ពួកគាត់។ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំផ្តល់មធ្យោបាយធ្វើដំណើរដឹកជញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សូមជម្រាបជូនថា៖ទីតាំងចេញដំណើរនៅខេត្តព្រះសីហនុ គឺនៅវេទិកា ៧មករា (វិមានឯករាជ្យ) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
Home / ព័ត៌មានទូទៅ / បងប្អូនប្រជាពលរដ្ឋ បានសម្តែងការអបអរសាទរនិងភាពរីករាយចំពោះការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយចេញដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ