នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព និងអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ (ពីទីលានតេជោ ដល់ឆ្នេរអូរត្រេះ) ក្រុងព្រះសីហនុ និងបន្តទៅពិនិត្យនៅខ្មែរធ្វើបាន និងរង្វង់មូលព្រះថោង នាងនាគ ស្រុកព្រៃនប់។