កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះទៅពិនិត្យទីតាំងដែលទឹកហូរកាត់ នៅចំណុចគីឡូម៉ែត្រលេខ១៦៩-១៧០ នៅលើផ្លូវល្បឿនលឿនព្រះសីហនុ-ភ្នំពេញ។ បច្ចុប្បន្នទីតាំងនោះត្រូវបានសម្អាតរួចរាល់ ហើយអាចធ្វើដំណើរឆ្លងកាត់បាន។