ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ នៃ គ.ជ.អ.ប និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យទីតាំងក្នុងគោលបំណងអនុវត្តគម្រោងសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ២ទីតាំង និងប្រព័ន្ធទុយោទឹកកខ្វក់ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការចូលរួមពី
ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងដែនដី ក្រសួង បរិស្ថាន អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។