ខេត្តព្រះសីហនុ៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្ដីពីបញ្ហាប្រឈមពេល
រៀបចំបុណ្យសមុទ្រឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធនានា
ជុំវិញខេត្តព្រះសីហនុ ។
នាឱកាសនេះផង ដែរឯកឧត្តម បានថ្លែងអំណរអរគុណ និងសរសើរដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានាជុំវិញ ខេត្ត
ព្រះសីហនុ ដែលបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងមានការរួមសហការគ្នាក្នុង ការបំពេញតួនាទីភារកិច្ចនា ពេល
បុណ្យសមុទ្រឆ្នាំ២០១៦នេះ ។
ក្នុងកិច្ចប្រជុំនេះផងដែរមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្តក៏បានលើកឡើងពីបញ្ហា និងមានការស្នើសុំឲ្យមាន ដំណោះ
ស្រាយលើ បញ្ហាមួយចំនួនដែលជាបញ្ហាប្រឈមក្នុងការរៀបចំកម្មវិធីឲ្យមានភាពរលូន កុំឲ្យមានចន្លោះ ឬមានការខ្វះខាត
ក្នុងការរៀបចំកម្មវិធីបុណ្យលើកក្រោយៗ ។ (រូបភាព រួមទាំងអត្ថបទដោយ៖ តារ៉ាវិឆ័យ)