Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យការអនុវត្តគម្រោងខេត្តឆ្នាំ២០២៤

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យការអនុវត្តគម្រោងខេត្តឆ្នាំ២០២៤

នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យការអនុវត្តគម្រោងខេត្តឆ្នាំ២០២៤ ដែលមានទីតាំងស្ថិតនៅភូមិ១ និងភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ការជួសជុលផ្លូវបេតុងចំនួន ២ខ្សែ (ខ្សែទី១ ប្រវែង ៤៣២ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ លូមូលកាត់ ទទឹងផ្លូវមុខកាត់ ០,៦ម៉ែត្រ ប្រវែង១០ម៉ែត្រ ចំនួន ៣កន្លែង ស្ថិតនៅភូមិ១ ឃុំទំនប់រលក និងខ្សែទី២ ប្រវែង ៦១៣ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ លូមូលកាត់ទទឹងផ្លូវមុខកាត់ ០,៦ម៉ែត្រ ប្រវែង ៨ម៉ែត្រ ចំនួន ២កន្លែង លូមូលកាត់ ទទឹងផ្លូវមុខកាត់ ០,៨ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួន ៤កន្លែង និងខ្នែងផ្លូវចំនួន ២កន្លែង ទំហំ ៧៦ម៉ែត្រការ៉េ ស្ថិតនៅភូមិ២ ភូមិ៣ និងភូមិ៤ ឃុំទំនប់រលក។
ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានអបអរសាទរ សប្បាយរីករាយ និងថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងារ ដែលបានសាងសង់ផ្លូវបេតុងជូនដល់មូលដ្ឋានដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែមានភាពងាយស្រួលក៏ដូចជាជួយដល់ជីវភាពរបស់ពួកគាត់ធូរធារជាងមុន។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវខាងលើ និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា សមិទ្ធផលផ្លូវបេតុងនេះដើម្បីប្រើប្រាស់បានយូរអង្វែង។