រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផែនការវិនិយោគរបស់ក្រុមហ៊ុន SCG នៅទីលានចាក់សំរាម ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។