Home / ព័ត៌មានទូទៅ / ក្រុមការងារអន្តរក្រសួង និងក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស

ក្រុមការងារអន្តរក្រសួង និងក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារអន្តរក្រសួង និងក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន ហ្គោលដិន ផត អេស អ៊ុហ្សិត ឌីវេឡុបម៉ិន ឯ.ក ស្ថិតនៅភូមិត្រពាំងគា និងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះគ្រោងធ្វើឡើងនៅលើផ្ទៃដីទំហំប្រមាណ ២១៦ហិចតា។