ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំករណីស្នើសុំសម្របសម្រួលបើកផ្លូវមកភ្ជាប់មកផ្លូវបេតុងរបស់រដ្ឋបាលខេត្ត និងផ្តល់ការគាំទ្រដល់ការសម្រួលទីតាំងចេញចូលរថយន្តដឹកទំនិញគ្រប់ប្រភេទ ទៅតាមផ្លូវខេត្ត ដែលមានទីតាំងស្ថិតនៅភាគខាងលិចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។