នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចុះពិនិត្យគម្រោងទាក់ទងនឹងគម្រោងគណនីយភាពសង្គមនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុនាពេលនេះក្នុងគោលបំណងចង់ដឹងអំពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំកំពេញនិងសហគមន៍ស្រុកស្ទឹងហាវ ដែលជាគម្រោងស្ថានទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ចំពោះការផ្ដល់សេវាការអនុវត្តការងារគណនេយ្យភាពសង្គមលោកគិតថាយើងយល់ច្បាស់អំពីតម្រូវការរបស់ប្រជាពលរដ្ឋក៏ដូចជាតម្រូវការនានានៅការផ្ដល់សេវារបស់អាជ្ញាធរផ្ដល់ជូនទៅដល់ប្រជាពលរដ្ឋប្រជាពលរដ្ឋឱ្យចំទិសដៅ។
ឯកឧត្តមក៏បានបន្ថែមថាគម្រោងនេះដំណើរការទៅបានដោយមានការសហការល្អពីធនាគារពិភពលោកជាមួយអង្គការវើលវីសិន និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយនេះគឺជាភាពដៃគូដ៏ល្អព្រោះសំឡេងប្រជាពលរដ្ឋអាចលើកឡើង ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់បានដឹងហើយជាធម្មតាគោលនយោបាយដែលល្អបំផុតដែលកើតឡើងពីកង្វល់របស់ប្រជាពលរដ្ឋហើយយើងអាចអភិវឌ្ឍន៍ឆ្លើយតបតាមគោលនយោបាយនេះ។ ចំពោះវិស័យទាំងបីគឺ វិស័យអប់រំ វិស័យសុខាភិបាល និងអាជ្ញាធរឃុំ ដែលដើរតួយ៉ាងសំខាន់ព្រោះវិស័យទាំងអស់និងផ្ដល់សេវាជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ដើម្បីពួកគាត់ទទួលបាននូវសេវាប្រកបដោយសមធម៌ និងសមភាព។
ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានបញ្ជាក់បន្ថែមថា ការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលការគាំទ្រថវិកាពីរដ្ឋាភិបាលស្វីស អាល្លឺម៉ង់ និងអូស្ត្រាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលគ្រប់គ្រងដោយធនាគារពិភពលោក ដើម្បីអនុវត្តសកម្មភាពគណនេយ្យភាពសង្គមផ្នែកផ្គត់ផ្គង់នៅថ្នាក់ក្រោមជាតិ។ ដើម្បីសិក្សាស្វែងយល់ និងពិនិត្យមើលដំណើរការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការនៅមូលដ្ឋានក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចុះពិនិត្យមើលពីដំណើរការកិច្ចប្រជុំពិនិត្យវាយតម្លៃការបំពេញការងារដោយប្រជាពលរដ្ឋ ជួបប្រជុំជាមួយគណៈកម្មាធិការផែនការសកម្មភាពរួម ស្ដីពីការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍៕