Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ព្រឹកថ្ងៃទីទី០២ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដឹកនាំដោយលោកឧត្តមនាវីត្រី Michael John Harris ប្រធានគណៈប្រតិភូ និងជាមេបញ្ជាការទី៧ Indopacific Endvor បានដឹកនាំនាវា HMAS PERTH-FFH 157 (Anzac Class FFH) មកបំពេញទស្សនកិច្ចព្រះរាជាណាចក្រកម្ពជារយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលស្វាគមន៍គណៈប្រតិភូនាវាកងទ័ពជើងទឹកប្រទេសអូស្ត្រាលី ដែលបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាពរួចមក យើងជឿជាក់ថា អស់លោកនាយនាវី និងពលនាវិក នៃកងទ័ពជើងទឹកអូស្រ្តាលី និងរីករាយដំណើរទស្សនកិច្ចក្នុងខេត្តរបស់យើងខ្ញុំ ហើយការចូលចតរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលីនាពេលនេះ គឺជាការចូលចតលើកទី១៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយគម្រោង នៃការចូលចតនេះ គឺយើងបានដឹងពីឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះលោក អភិបាលរងខេត្ត ក៏បានជំរាបជូនពីកត្តាភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តព្រះសីហនុ ស្ថិតនៅផ្នែកនារតី នៃប្រទេសកម្ពុជា ជាខេត្តជាប់មាត់សមុទ្រ ក្នុងចំណោមខេត្តចំនួន៤ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចនិយាយបានថា ជាខេត្តមានសក្តានុពលផ្នែកសេដ្ឋកិច្ច វិស័យទេស ចរណ៍ ឧស្សាហកម្ម កសិឧស្សាហកម្ម ដឹកជញ្ចូន និងវិស័យផ្សេងៗទៀត ម្យ៉ាងទៀតខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅធំជាងគេនៅកម្ពុជា និងជាច្រកចេញចូលទំនិញធំជាងគេរបស់កម្ពុជាផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរធ្វើពាណិជ្ជកម្មតភ្ជាប់ទៅកាន់អន្តរជាតិ បច្ចុប្បន្នកំពង់ផែមានជំរៅទឹកនៅមានកម្រិត យើងកំពង់ធ្វើការសហការជាមួយរាជរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែឪ្យមានជំរៅទឹក ១៤,៥០ម៉ែត្រ។ ទន្ទឹមនោះខេត្តព្រះសីហនុកំពុងរៀបចំរៀបចំផែនការមេ ប្រើប្រាស់ដីធ្លី និងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាមណ្ឈមណ្ឌលកំណើនជាតិ និងជាផ្សារហិរញ្ញវត្ថុផងដែរ។
លោក Michael John Harris ប្រធានគណៈប្រតិភូ ជាមេបញ្ជាការកងនាវាទី៧ Indopacific Endvor បានដឹកនាំនាវា HMAS PERTH បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់អាជ្ញាធរខេត្តព្រះសីហនុ តាងនាមឱ្យមេបញ្ចាការឥណ្ឌូប៉ាស៊ីហ្វិក ដែលបានមកធ្វើទស្សនកិច្ចនាពេលនេះ គឺជាការចែករំលែកនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ហើយការចែករំលែកនេះមានពីររបៀប ក្នុងនោះ ១.ការចូលចតធ្វើទស្សនកិច្ច ២.ចុះធ្វើទស្សនកិច្ច ហើយក្រុមការងារតូចរបស់យើងមួយក្រុមទៀតនឹងមក កាន់ទីនេះនៅ ៦សប្តាហខាងមុខ ការចូលចតរបស់នាវាកងទ័ពជើងទឹកនាពេលនេះក្នុងគោលបំណងហ្វិកហាត់របស់នាវា ការទទួលបានស្ថេរភាពដ៏ចំរុងចំរឿន និងគោរពប្រទេសនិមួយៗ ពិសេសបង្កើនទំនាក់ទំនងទ្វេភាគី នៃការចូលចតរបស់នាវានៅទីនេះ។
លោកប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការីបានចូលជួបសម្តែងការគួសមនាពេលនេះ ជំនួសឱ្យនាវិក ១៩០នាក់ យើងមានភាពកក់ក្តៅ នៃដំណើរចូលចតរបស់នាវារបស់យើង បន្ទាប់ពីនាវាបានចូលចតនៅប្រទេសឥណ្ឌូនេស៊ី ហើយព្រឹកនេះ យើងបានមកដល់ប្រទេសកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នេះជាឱកាស ដើម្បីឱ្យនាវឹក និងពលនាវីរបស់យើងបានស្វែងយល់ពីគ្នាទៅវិញទៅមក លោកបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់យើងនាពេលនេះ ក៏ជាលើកទី២ ការចូលចតកាលពីឆ្នាំ២០២១ មានការរារាំងដោយសារតែវិបត្តិកូវីដ-១៩ ហើយដំណើរទស្សនកិច្ចនាពេលនេះ ក៏ដូចជាដំណើកម្សាន្តនៅខេត្តព្រះសីហនុ ទោះបីទស្សនកិច្ចរបស់យើងមានរយៈពេលខ្លី ក៏ប៉ុន្តែយើងមានទំនាក់ទំនងល្អជាមួយប្រជាជន និងកងទ័ពជើងទឹកកម្ពុជា និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជនកម្ពុជាផងដែរ ។