Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកម្មកររោងចក្រដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាំង បានជួបគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកម្មកររោងចក្រដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាំង បានជួបគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកម្មកររោងចក្រដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាំង បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿងទម្ងន់ ៥តោន ជាមួយនឹងរថយន្តដឹកកម្មករចំនួន ២៨នាក់ គ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងទិសដៅបញ្ច្រាស់គ្នានៅមុខវត្តកំពង់សីលា ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ បណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ រងរបួសធ្ងន់ស្រាលសរុបចំនួន ២៦នាក់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ជនរងគ្រោះដែលកំពុងសម្រាលព្យាបាលនៅមណ្ឌលសុខភាពស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មន្ទីរពេទ្យខេត្តកំពង់ស្ពី ចំណែកអ្នករងរបួសធ្ងន់បន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតេជោ សន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) នៅរាជធានីភ្នំពេញ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការសំណូមពរដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ជួយពិនិត្យព្យាបាលជូនបងប្អូនកម្មករ កម្មការិនីរបស់យើងឱ្យអស់ពីលទ្ធភាព ដើម្បីបានឆាប់ជាសះស្បើយបានត្រឡប់ទៅបំពេញការងាររបស់ពួកគាត់វិញ។