Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មកររោងចក្រចំនួន២នាក់ ដែលបានទទួលមរណភាព ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មកររោងចក្រចំនួន២នាក់ ដែលបានទទួលមរណភាព ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍

ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកម្មកររោងចក្រចំនួន២នាក់ ដែលបានទទួលមរណភាព ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករ នៅចំនុចភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារសពក្នុងមួយគ្រួសារចំនួន ១លានរៀល។