នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងណែនាំពាក់ព័ន្ធការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក តាម បណ្តោយផ្លូវជាតិលេខ៤ និងផ្លូវលេខ៧០០ ក្នុងភូមិសាស្ត្រសង្កាត់លេខ១ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។