Home / ព័ត៌មានទូទៅ / លោកជំទាវ ឃុន រចនា លោក មីន កុម្ភៈ និងលោក រី សុថារិទ្ធិ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្តព្រះសីហនុ ប្រចាំឆមាសទី១

លោកជំទាវ ឃុន រចនា លោក មីន កុម្ភៈ និងលោក រី សុថារិទ្ធិ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្តព្រះសីហនុ ប្រចាំឆមាសទី១

ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងលោក រី សុថារិទ្ធិ នាយកកម្មវិធីគណនេយ្យភាពសង្គម នៃអង្គការទស្សនៈពិភពលោកអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្តព្រះសីហនុ ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយកសាលា ប្រធានមណ្ឌលសុខភាព និងបុគ្គលិកអង្គការទស្សនៈពិភពលោក។