អបអរសាទរ ពិធីបុណ្យសមុទ្រលើកទី៥ ជុំទី២ នៅរមណីយដ្ឋានឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនោះក៏បានការអញ្ជើញចូលរួមរបស់ថា្នក់ដឹកនាំក្រសួងនានា និងថ្នាក់
ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រួមនឹងវិស័យឯកជន ក្នុងខេត្តផងដែរ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាៈ
ថ្ងៃនេះខ្ញុំ និងភរិយាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលបានមកចូលរួមនៅ ក្នុងពិធីបុណ្យសមុទ្រលើកទី៥
នៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ គឺជាទីក្រុងបៃតង ដែលមានឆ្នេរស្អាត ទឹកសមុទ្រខៀវស្រងាត់ ដែលយើងហៅថា
តារារះនាភាគនិរតី ដែលបានជាប់ជាសមាជិកក្លឹបឆ្នេរស្អាតពិភពលោក។ យើងត្រូវតែចូលរួមថែរក្សាព្រៃធម្មជាតិ និងព្រៃ
កោងកាងនៅតាមតំបន់ឆ្នេរអោយបានល្អ និងចូលរួមថែរក្សាបរិស្ថានអោយបានស្អាតល្អ។ ទន្ទឹមនឹងនេះដែរ គឺយើងត្រូវ
កសាងហេដ្ឋារចនាសម្ព័ន្ឋ ឆ្លងកាត់តំបន់ឆ្នេរអោយបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការ ធ្វើដំណើរទាក់ទាញ
ទេសចរណ៍។ យើងសង្ឃឹមថា ឆ្នេរសមុទ្រយើងនឹងបន្តជាប់ឈ្មោះនៅក្នុងក្លឹបអន្តរជាតិជារៀងរហូត។
សូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរចូលរួមថែរក្សាសុវត្ថិភាពទេសចរណ៍ និងទប់ស្កាត់គ្រឿងញៀនអោយបាន។ ទន្ទឹម
នឹងនេះ គឺសូមចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើន។
ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងពិធីបុណ្យសមុទ្រ និងជួបប្រទះតែសេចក្តីសុខ និង
សំណាងល្អនៅក្នុងឆ្នាំថ្មី ២០១៧ នេះ!