Home / ព័ត៌មានទូទៅ / ឯកឧត្តម ចេង ម៉ានី និងលោក ឯម ភាព បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈមរបស់រដ្ឋបាលខេត្ត​

ឯកឧត្តម ចេង ម៉ានី និងលោក ឯម ភាព បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈមរបស់រដ្ឋបាលខេត្ត​

ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ចេង ម៉ានី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈមរបស់រដ្ឋបាលខេត្ត​ និងរដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១-២០២៣) សម្រាប់ដាក់ជូនវេទិកានៅថ្នាក់ខេត្តព្រះសីហនុ​។