ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការរៀបចំយុទ្ធនាការ«ទីក្រុងសុវត្ថិភាព» ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត។