នៅព្រឹកថ្ងៃ៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូនៅ អនុវិទ្យាល័យ និងបឋមសិក្សា សាគូរ៉ា ដែលមានទីតាំងស្ថិតនៅ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសិស្សានុសិស្សចូលរួមចំនួនប្រម៉ាណ ៤៩០នាក់ លោកគ្រូ-អ្នកគ្រូចំនួន ២០នាក់ អាជីវករក្នុងសាលារៀន ៥នាក់ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន ០១នាក់ សរុបទាំងអស់ ៥១៦ នាក់។
របៀបវរៈក្នុងកម្មវិធីអប់រំផ្សព្វផ្សាយនេះរួមមាន៖
១-មតិស្វាគមន៍របស់លោកនាយកសាលា
២-បទបង្ហាញរបស់លោកអនុប្រធានសាខាស្តីពីសុវត្តិភាពម្ហូបអាហារ ពីកសិដ្ឋានផលិតដល់តុបរិភោគ និង វិធានការនិងនីតិវិធីក្នុងការទប់ស្កាត់ (ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញនិងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ) និងចែកផ្ទាំងរូបភាពផ្សព្វផ្សាយ(Poster)អំពីសុវត្ថិភាពម្ហូបអាហរ ជូនដល់អ្នកចូលរួមទាំងអស់ចំនួន ២០០ផ្ទាំងផងដែរ។។
៣- កម្មវិធីសំណួរ-ចម្លើយ សរុប ២០ សំណួរ-ចម្លេីយ
ឆ្លៀតក្នុងឱកាសនេះផងដែរ មន្ត្រីក.ប.ប ក៏បានធ្វើការត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងបរិវេណសាលារៀន ជាលទ្ធផលពុំបានរកឃើញទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ និងបានណែនាំដល់អាជីករអំពីការដាក់តាំងលក់ទំនិញម្ហូបអាហារអោយមានសុវត្ថិភាព ជៀសវាងនាំអោយប៉ះពាល់ដល់ដល់សុខភាពសិស្សានុសិស្ស។