ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្តីពីការរៀបចំផែនការទទួល
ស្វាគមន៏ ព្រះរាជដំណើរយាងមកបំពេញទស្សនកិច្ចរបស់ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង
សម្តេចព្រះវររាជមាតាជាតិ (សម្តេចម៉ែ) ។
ក្នុងកិច្ចប្រជុំ ក៏បានពិភាក្សាអំពីការរៀបចំនូវផែនការការងារនានា ដូចជាផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ
ជាដើម។ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក៏បានចាត់តាំងឱ្យលោក គង់ វិតាណៈ អភិបាលរង
ខេត្តជាអ្នកទទួល និងចាត់ចែងបន្តអំពីកិច្ចការពារ ដឹកនាប្រជុំនាឱកាសក្រោយៗទៀតដែលស្ថិតនៅក្នុងប្រធានបទខាងលើ។
បន្ថែមពីលើនោះផងដែរ ឯកឧត្តមក៏បានសំនូមពរឱ្យពង្រឹងនូវការដុតផាវ ដែលគ្មានការអនុញ្ញាតឡើងវិញ រួមទាំងសូមឱ្យ
មន្រ្តីគ្រប់រូប ពង្រឹងវិន័យខ្លួនឯងឱ្យកាន់តែប្រសើរជាងនេះ ផងដែរ៕ TR (រូបភាព រួមជាមួយអត្ថបទដោយ៖ សម្បត្តិ)