ខេត្តព្រះសីហនុ៖ ថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាត
ឱ្យគណៈប្រតិភូចិន ដឹកនាំដោយលោកអភិបាលក្រុងណាងជីង ចូលសំដែងការគួរសមនៅបន្ទប់ប្រជុំគណៈអភិបាលខេត្ត។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍អំពីសក្តានុពល និងតំបន់អភិវឌ្ឍនានាក្នុងខេត្តព្រះសីហនុ ព្រមទាំង
ថ្លែង ពីឱកាសវិនិយោគនៃខេត្តព្រះសីហនុផងដែរ។
ឆ្លៀតក្នុងឱកាសនោះលោកអភិបាលក្រុងណាងជីងក៏បានថ្លែងអំពីសក្តានុពលខេត្តជាំងស៊ូ ព្រមទាំងថ្លែងឱ្យដឹងថាលោកមាន
ចំណាប់អារម្មណ៏លើវិស័យទេសចរណ៍ ហើយក៏មានបំណងចង់ឱ្យមានជើងហោះហើរត្រង់ និងចង់ពង្រីកការវិនិយោគនៅ
តំបន់ សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុផងដែរ។
ក្រោយកិច្ចប្រជុំបានបញ្ចប់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយក្រុមកាងារ និង គណៈ
ប្រតិភូ ដឹកនាំដោយលោកអភិបាលក្រុងណាងជីង បានផ្លាស់ប្តូរនូវវត្ថុអនុស្សាវរីយ៍ និងថតរូបរួមគ្នាផងដែរ៕ TR