នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដំណើរការទូទៅ និងបរិស្ថាននៅសាសាលាមត្តេយសិក្សាធនធាន ហ៊ុន សែន ព្រៃនប់ ដោយមានការចូលរួមពី លោកអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មមន្ទីរបរិស្ថានខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មេឃុំព្រៃនប់ លោកស្រីនាយិកាសាលា គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធ។