ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។
សូមបញ្ជាក់ផងដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតនៅក្នុងសង្កាត់លេខ៣ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។