ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុងព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។