ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវពិធីសំណេះសំណាលជាមួយ
អាជីវករផ្សារលើ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
ព្រមទាំមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្តព្រះសីហនុ អភិបាលក្រុងព្រះសីហនុ គណៈកម្មការផ្សារលើ
និងអាជីវករផ្សារលើជាច្រើនទៀត។
ក្នុងឱកាសនេះអាជីវករមានមតិសំណូមពរ និងមានសំនួរមួយចំនួនសួរទៅកាន់គណៈអធិបតី ។ ក្នុងនោះផងដែរលោក
អភិបាលក្រុងព្រះសីហនុ បានឆ្លើយតបទៅនឹងការសំណូមពរ និងឆ្លើយរាល់សំនួររបស់អាជីវករយ៉ាងក្បោះក្បាយ
ច្បាស់លាស់។
ជាកិច្ចបញ្ចប់ ឯកឧត្តម អភិបាលខេត្ត មានមតិបូកសរុប និងក៏បានសំណូមពរដល់អាជីវករដូចជា៖
-ជួយរក្សាការពារសណ្ដាប់ធ្នាប់
-ជួយសំអាតបរិស្ថាន និងអនាម័យ
-ជួយរៀបចំដាក់រូបផ្កាយតាមផ្សារ និងតាមគេហដ្ឋាន ដើម្បីកែលម្អរនាឱកាសបុណ្យសមុទ្រ និងបុណ្យឆ្លងឆ្នាំ២០១៦
ខាងមុខ៕ TR (រូបភាពដោយ៖ សម្បត្តិ អត្ថបទដោយ៖ តារ៉ាវិឆ័យ)