រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កែវផុស និងបាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូដែលបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤។