ខេត្តព្រះសីហនុ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ទិដ្ឋភាពទូទៅ នៃកន្លែងប្រារព្ធពិធីបុណ្យសមុទ្រលើកទី៥ ដែលប្រព្រឹត្តទៅថ្ងៃទី
២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ “ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់” នាបណ្ដោយរមណីយ
ដ្ឋានឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពអញ្ជើញ សម្ដេច អ្នកឧញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ
អន្តរជាតិ អញ្ជើញសម្រាក និងទស្សនាកម្សាន្តក្នុងពិធីបុណ្យសមុទ្រនេះ អោយបានច្រើនកុះករ។