ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម យស ឆោមរ៉ាណាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី
នគរូបនីយកម្មនិងសំណង់ និង ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការ
សាងសង់ តូបកម្សាន្តថ្មីតាមការណែនាំរបស់គណៈកម្មាធិការជាតិអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា នៅទីតាំងឆ្នេរអូរឈើទាល
ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក អេង ថា ដែលជាម្ចាស់អាជីវកម្មឈ្មោះ Seaside បានស្ម័គ្រចិត្តរុះរើតូបចាស់របស់លោក និងសាងសង់តូបថ្មីតាមប្លង់
គំរូរបស់ថ្នាក់ជាតិមុនដំបូងគេនៅក្នុងខេត្ត ដើម្បីសោភ័ណ្ឌភាពឆ្នេរកាន់តែស្អាត ឱ្យសាកសមទៅនឹងកិត្តិយសប្រទេសដែល
ទទួលបានឈ្មោះឆ្នេរស្អាតលើពិភពលោក ។
រដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់អាជីវករទាំងអស់នៅតាមតំបន់ឆ្នេរ ដែលបានសហការល្អជាមួយអាជ្ញាធរ និងគាំទ្រគំរោងរបស់ គ.អ.ឆ.ក ៕ TR